Luke 23

ព្រះយេស៊ូជួប​លោកពីឡាត់​

1រួច​អ្នកនៅក្នុង​អង្គប្រជុំទាំងមូល​ក៏​ក្រោកឡើងនាំព្រះអង្គទៅជួប​លោក​ពីឡាត់ 2ពួកគេក៏ចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ ​«យើង​បាន​ឃើញអ្នកនេះ​កំពុង​នាំជនជាតិ​របស់​យើងបះបោរនិងហាម​ការ​បង់ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជព្រមទាំងហៅ​ខ្លួន​ឯងថា​ជា​ព្រះ​គ្រិស្ដ​គឺ​ជា​ស្ដេច»។ 3លោកពីឡាត់ក៏សួរព្រះអង្គថា៖ ​«តើ​អ្នកជាស្ដេច​របស់​ជនជាតិ​យូដា?» ​ព្រះអង្គមាន​បន្ទូល​ឆ្លើយថា៖ ​«លោកនិយាយ​ត្រូវ​ហើយ» 4លោកពីឡាត់ក៏និយាយទៅ​ពួក​សម្ដេចសង្ឃនិងបណ្ដាជនថា៖ ​«ខ្ញុំ​មិន​ឃើញ​ថាបុរស​ម្នាក់​នេះមានទោសសោះ» 5ប៉ុន្ដែពួកគេនិយាយទទូចថា៖ ​«គាត់​ញុះញង់ប្រជាជន​ទាំង​បង្រៀនពាសពេញ​ស្រុក​យូដាទាំងមូលគឺចាប់ពី​ស្រុក​កាលីឡេរហូតមកដល់ទីនេះ»។

ព្រះយេស៊ូជួប​ស្ដេចហេរ៉ូឌ​អន់​ទីប៉ាស​

6ពេល​លោក​ពីឡាត់ដូច្នេះក៏សាកសួរ​ថា​បុរសម្នាក់នេះជា​អ្នក​ស្រុក​កាលីឡេមែនដែរ​ឬ​អត់ 7កាលដឹងថា​ព្រះអង្គ​ស្ថិតក្នុងសិទ្ធិអំណាច​របស់​ស្ដេច​ហេរ៉ូឌ​លោក​ពីឡាត់​ក៏​បញ្ជូនព្រះអង្គទៅ​ស្ដេច​ហេរ៉ូឌ​ដ្បិត​នៅថ្ងៃនោះស្ដេចក៏នៅក្នុង​ក្រុង​យេរូសាឡិមដែរ 8ពេលស្ដេចជួប​ព្រះ​យេស៊ូក៏ត្រេកអរ​ជា​ពន់ពេកព្រោះ​ស្ដេច​បានអំពីព្រះអង្គ​និង​ចង់ជួបព្រះអង្គជាយូរមកហើយ​ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ 9ស្ដេចក៏សួរព្រះអង្គជាច្រើនប៉ុន្ដែព្រះអង្គមិន​បាន​ឆ្លើយ​អ្វី​ឡើយ 10ពួកសម្ដេចសង្ឃនិង​ពួក​គ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ 11កាលស្ដេច​ហេរ៉ូឌនិង​ពួក​ទាហាន​របស់​ស្ដេចចំអក​មើល​ងាយព្រះអង្គរួច​ក៏​ពាក់អាវភ្លឺរលោង​ឲ្យ​ព្រះអង្គ​ហើយ​ក៏​បញ្ជូនព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់វិញ 12នៅថ្ងៃនោះ​លោក​ពីឡាត់និងស្ដេចហេរ៉ូឌទាំង​ពីរ​នាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នាដ្បិតកាលពីមុនជាសត្រូវនឹងគ្នា

លោកពីឡាត់​ចង់​ដោះ​លែង​ព្រះយេស៊ូ

13កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេចសង្ឃ​ពួក​អាជ្ញាធរនិងប្រជាជនមក​ជុំ​គ្នា​ហើយ 14ក៏និយាយទៅពួកគេថា៖ ​«អ្នករាល់គ្នា​បាន​នាំបុរស​ម្នាក់​នេះមក​ឲ្យ​ខ្ញុំ​ដោយ​ចោទ​ថា​ជា​អ្នក​ញុះញង់ប្រជាជនប៉ុន្ដែមើល៍​នៅ​ចំពោះ​មុខអ្នករាល់គ្នាខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយឃើញថាបុរស​ម្នាក់​នេះគ្មានទោសដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់សោះ 15ស្ដេចហេរ៉ូឌ​ក៏​ដូច​គ្នា​ដែរដ្បិត​ស្ដេច​បាន​បញ្ជូនបុរសនេះមក​ឲ្យ​យើងវិញហើយមើល៍​គាត់​មិនបានប្រព្រឹត្ត​អ្វី​មួយ​ដែល​សមនឹងស្លាប់សោះ 16ដូច្នេះពេល​ដាក់​ទណ្ឌកម្ម​គាត់ហើយ​ខ្ញុំ​នឹង​ដោះលែង​គាត់» 17[
នៅក្នុងឯកសារដើមមួយចំនួនគ្មានខនេះទេ។
រៀង​រាល់​ថ្ងៃ​បុណ្យ​លោក​ពីឡាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​អោយ​ពួកគេ​]
18ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ ​«សូម​យក​ម្នាក់​នេះទៅហើយដោះលែងបារ៉ាបាស​ឲ្យ​យើង​វិញ!» 19បារ៉ាបាសត្រូវ​គេ​ចាប់​ដាក់គុកដោយព្រោះតែការបះបោរនិង​ការ​កាប់សម្លាប់​ដែល​បាន​កើតឡើងនៅក្នុងក្រុង 20ដោយចង់ដោះលែង​ព្រះ​យេស៊ូ​លោក​ពីឡាត់ក៏និយាយបញ្ជាក់​ទៅ​ពួកគេម្ដងទៀត 21ប៉ុន្ដែពួកគេ​ស្រែកថា៖ ​«ឆ្កាង​វា​ទៅឆ្កាងវាទៅ 22លោកពីឡាត់​ក៏និយាយទៅពួកគេ​ជា​លើក​ទីបីថា៖ ​«ហេតុអ្វី​តើ​អ្នក​នេះ​បាន​ធ្វើអ្វីអាក្រក់? ​ខ្ញុំ​ឃើញថាគាត់គ្មានទោស​ត្រូវ​ស្លាប់ទេដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ខ្ញុំ​នឹង​ដោះលែងគាត់ 23ប៉ុន្ដែពួកគេ​បាន​ទទូច​ដោយ​សំឡេងឮៗទាមទារ​ឲ្យ​ឆ្កាងព្រះអង្គហើយសំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន 24ដូច្នេះលោក​ពីឡាត់ក៏សម្រេចចិត្ដ​ធ្វើ​តាមការទាមទារ​របស់​ពួកគេ 25ហើយលោក​ក៏​ដោះលែងមនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​សូម​ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់គុកពីបទបះបោរនិងកាប់សម្លាប់​ព្រះ​យេស៊ូវិញ​លោក​បាន​ប្រគល់ទៅ​តាម​ចិត្ដ​របស់​ពួកគេ

ការ​​ឆ្កាង​ព្រះយេស៊ូ

26កាល​ពួកគេ​នាំព្រះអង្គទៅ​ក៏​ចាប់បុរសម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នកក្រុង​គីរេន​ដែល​ទើប​មកពីចម្ការ​គឺ​ពួកគេ​បាន​ដាក់ឈើឆ្កាង​លើ​គាត់​ឲ្យ​លីដើរតាម​ព្រះ​យេស៊ូ 27ហើយមាន​ប្រជាជនច្រើនកុះករ​បាន​ដើរតាមព្រះអង្គ​មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខនិង​កំពុង​យំសោក​សម្រាប់​ព្រះអង្គ​ផង។ 28ប៉ុន្ដែព្រះ​យេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ ​«កូន​ស្រី​ក្រុង​យេរូសាឡិមអើយ! ​កុំយំសម្រាប់ខ្ញុំអី​ចូរ​យំសម្រាប់អ្នករាល់គ្នានិង​កូន​ចៅ​របស់​អ្នករាល់គ្នាវិញចុះ 29ដ្បិតមើល៍​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់ដែល​ពួកគេ​នឹង​និយាយថាមានពរហើយ​ដល់​ពួក​ស្ដ្រីអារនិងផ្ទៃដែលមិន​បាន​បង្កើតកូនព្រមទាំងស្ដ្រីដែលមិន​បាន​បំបៅកូន 30ពេលនោះ​ពួកគេ​នឹង​ចាប់ផ្ដើមនិយាយ​ទៅ​កាន់​ភ្នំនានាថា​សូម​ធ្លាក់​សង្កត់​យើងទៅហើយ​និយាយ​ទៅ​ទីទួលនានា​ទៀត​ថា​សូម​គ្រប​លើ​យើងទៅ 31ព្រោះកាល​ដើមឈើនៅស្រស់នៅឡើយ​ពួកគេ​ធ្វើ​ការ​ទាំងនេះ​ទៅ​ហើយ​ចុះ​ពេល​ដើម​ឈើ​ក្រៀម​នោះតើ​នឹង​មាន​អ្វីកើតឡើង 32គេនាំមនុស្ស​មាន​ទោស​ធ្ងន់ពីរនាក់ទៀត​ទៅ​ឆ្កាងជាមួយព្រះអង្គដែរ 33កាលមក​ដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល​ពួកគេ​ក៏​ឆ្កាងព្រះអង្គនិងមនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​គឺម្នាក់នៅ​ខាង​ស្ដាំ​ព្រះអង្គ​និងម្នាក់ទៀតនៅ​ខាង​ឆ្វេង​ព្រះអង្គ។ 34ព្រះយេស៊ូ​បាន​មានបន្ទូលថា៖ ​«ឱ​ព្រះវរបិតាអើយ! ​សូម​លើក​លែង​ទោស​ដល់​ពួកគេផងដ្បិត​ពួកគេ​មិនដឹងថា​ពួកគេ​កំពុង​ធ្វើអ្វីទេ»។ ​ពួកគេ​បាន​ចាប់ឆ្នោតចែកអាវ​របស់​ព្រះអង្គ 35ប្រជាជនបាន​ឈរមើល​ព្រះអង្គ​ឯ​ពួកអាជ្ញាធរក៏មើលងាយ​ព្រះអង្គ​ដែរដោយ​និយាយ​ថា៖ ​«វា​សង្គ្រោះ​អ្នក​ដទៃបាន​ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯងមើល៍បើ​វា​នេះជា​ព្រះ​គ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន» 36ឯពួក​ទាហានក៏ចំអក​ឲ្យ​ព្រះអង្គដែរ​និង​បាន​ចូលមកជិតឲ្យទឹកខ្មេះ​ដល់​ព្រះអង្គ 37ទាំងនិយាយថា៖ ​«បើឯងជាស្ដេច​របស់​ជនជាតិ​យូដាមែន​ចូរ​សង្គ្រោះខ្លួនឯងមើល៍ 38ហើយនៅ​ចំ​ពី​លើព្រះអង្គមានចំណារ​មួយ​ថានេះជាស្ដេច​របស់​ជនជាតិ​យូដា 39មនុស្សមាន​ទោស​ធ្ងន់ម្នាក់ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថព្រះអង្គថា៖ ​«តើ​ឯងមិន​មែន​ជា​ព្រះ​គ្រិស្ដទេ? ​ចូរ​សង្គ្រោះខ្លួនឯងនិងយើងមើល៍ 40ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ ​«តើ​ឯង​មិនកោតខ្លាចព្រះជាម្ចាស់​ទេ​ឬ​ដ្បិត​ឯង​ក៏ជាប់ទោសដូចគ្នា? 41សម្រាប់យើងយុត្ដិធម៌​ហើយ​ដ្បិតយើង​ទទួល​ទោសសម​នឹង​អ្វីដែល​យើង​បាន​ប្រព្រឹត្ដប៉ុន្ដែម្នាក់នេះមិន​បាន​ធ្វើខុស​អ្វី​សោះ»។ 42រួចគាត់​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ព្រះ​យេស៊ូអើយ! ​ពេល​ព្រះអង្គ​ចូលទៅក្នុងនគរ​របស់​ព្រះអង្គ​សូម​នឹកចាំ​ពី​ខ្ញុំ​ផង»។ 43ព្រះអង្គមាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«ខ្ញុំ​ប្រាប់អ្នក​ជា​ប្រាកដថាថ្ងៃនេះ​អ្នក​នឹង​នៅស្ថានសួគ៌ជាមួយខ្ញុំ»។

ការ​សុគត​របស់ព្រះយេស៊ូ

44ប្រហែលជាម៉ោងដប់​ពីរ​ថ្ងៃ​ត្រង់ភាពងងឹតបាន​គ្រប​ដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល 45ថ្ងៃបាន​បាត់រស្មីហើយវាំងនននៅក្នុង​ព្រះ​វិហារ​បាន​រហែកជាពីរ 46ព្រះយេស៊ូស្រែក​ដោយ​សំឡេងខ្លាំងៗថា៖ ​«ព្រះ​វរ​បិតា​អើយ! ​ខ្ញុំ​សូម​ប្រគល់វិញ្ញាណ​របស់​ខ្ញុំទៅក្នុងព្រះហស្ដ​របស់​ព្រះអង្គ​វិញ» ​ពេល​មានបន្ទូលបែបនេះហើយ​ព្រះអង្គ​ផុតដង្ហើមទៅ 47កាលនាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុ​ការណ៍​ដែលកើតឡើងក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ ​«បុរសនេះជា​មនុស្ស​សុចរិតមែន» 48រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើល​ហេតុ​ការណ៍​នេះ​កាល​បាន​សង្កេតឃើញ​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​ក៏​ត្រលប់ទៅវិញ​ទាំង​គក់ទ្រូង 49ពួកអ្នក​ដែល​ស្គាល់ព្រះអង្គទាំងអស់និង​ពួក​ស្ដ្រីដែល​បាន​ដើរតាមព្រះអង្គពី​ស្រុក​កាលីឡេ​មក​បាន​ឈរមើល​ហេតុ​ការណ៍​ទាំងនេះពីចម្ងាយ

ការ​បញ្ចុះ​សព​ព្រះយេស៊ូ

50មើល៍​មាន​បុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូលនិង​ជា​មនុស្សល្អហើយសុចរិត 51គាត់មិនបានយល់​ស្រប​ជាមួយផែនការនិងអំពើ​របស់​ពួកគេ​នេះ​ទេ។ ​គាត់​មកពី​ក្រុង​អើរីម៉ាថេ​ជា​ក្រុងមួយ​នៃ​ស្រុក​យូដា​គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំនគរព្រះជាម្ចាស់ 52គាត់បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់សុំយកសព​ព្រះ​យេស៊ូ 53កាលគាត់​ដាក់​សព​ចុះ​ហើយក៏រុំ​នឹង​សំពត់​ទេសឯកហើយ​បាន​បញ្ចុះសពនោះនៅក្នុងផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ជា​កន្លែងដែលមិនទាន់​បាន​បញ្ចុះ​សព​ណានៅឡើយ 54ថ្ងៃនោះជា​ថ្ងៃ​រៀបចំហើយថ្ងៃសប្ប័ទ​បាន​ខិតជិតមកដល់ 55ពួក​ស្ដ្រីដែល​ចេញ​មកពី​ស្រុក​កាលីឡេ​ជាមួយ​ព្រះអង្គ​បាន​ដើរ​តាមទៅមើលផ្នូរនិងរបៀប​ដែល​គេ​ដាក់សព​របស់​ព្រះអង្គ 56កាលបាន​ត្រលប់មកវិញ​ពួកគេ​ក៏រៀបចំគ្រឿងក្រអូបនិង​ប្រេង​ក្រអូបហើយ​បាន​សម្រាកនៅថ្ងៃសប្ប័ទតាមបញ្ញត្ដិ
Copyright information for KhmKCB